
រដ្ឋបាលខណ្ឌចំការមន ចុះយុទ្ធនាការបាញ់ថ្នាំមូសដើម្បីការពារសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ដើម្បីឆ្លើយតបទៅនឹងសេចក្តីសំណូមពរ ក៏ដូចជាការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋលើបញ្ហាសុខភាពសាធារណៈ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលសង្កាត់បានបើកយុទ្ធនាការចុះបាញ់ថ្នាំមូស ដើម្បីសម្លាប់ភ្នាក់ងារចម្លងរោគ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនានា ដែលបង្កឡើងដោយសត្វមូស។











