
ឯកឧត្តម សុខ លូ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត ៥ពាន់បណ្ណ ជូនប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ នៅស្រុកភ្នំព្រឹក
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ៤,៩២៣បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ២,៦២៦គ្រួសារ មកពីភូមិដំណាក់បេង ដំណាក់ក្សាន្ត អូរដា និងភូមិបួរ ស្ថិតក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។











