
ឯកឧត្តម ឃួង ស្រេង ស្នើ UNESCO ធ្វើរបាយការណ៍ជុំវិញការខូចខាតប្រាសាទព្រះវិហារ ដើម្បីបង្ហាញពិភពលោកពីការឈ្លានពានរបស់ថៃ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយការទំលាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជាក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ដើម្បីការពារប្រាសាទ និងដើម្បីឱ្យពិភពលោកបានឃើញពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។









