
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ៖ ត្រូវរួមគ្នាបង្កើតវប្បធម៌ថ្មីមួយ គឺវប្បធម៌មុននឹងជឿត្រូវគិត មុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវ
បាត់ដំបង ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជា លីសែ នៅចំពោះមុខសិស្សានុសិស្សវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ប្រមាណ៨០០នាក់ បានលើកបង្ហាញថា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យើងត្រូវរួមគ្នាបង្កើតវប្បធម៌ថ្មីមួយ គឺវប្បធម៌មុននឹងជឿត្រូវគិត មុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងផលប៉ះពាល់បង្កឡើងដោយព័ត៌មានក្លែងក្លាយ ។











