
អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ
ប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ធ្វើការពិនិត្យ និងរកដំណោះស្រាយដោយសន្តិវិធី លើការកាន់កាប់ទន្រ្ទានដីរដ្ឋយកមកគ្រប់គ្រង ក្នុងដែនគម្របព្រៃឈើភ្នំជ្រូកនាពេលកន្លងមក ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីធ្វើការទប់ស្កាត់មិនឱ្យមានការកាន់កាប់ និងទន្រ្ទានបំផ្លាញធនធានព្រៃឈើធម្មជាតិរបស់រដ្ឋបន្តទៀត។











