
អភិបាលខេត្តកំពតជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវនៅឱ្យកៀកនិងពលរដ្ឋតាមរយៈការបញ្ចូលខ្លួនជាសមាជិកគ្រប់ក្រុមគ្រួសារក្នុងមូលដ្ឋានខ្លួន
ដើម្បីទទួលបាននូវព័ត៌មាន និងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ អភិបាលខេត្តកំពតបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបញ្ចូលខ្លួនជាសមាជិកនៅគ្រប់ក្រុមគ្រួសារក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបាននៅកៀកជាមួយប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ស្មៀនឃុំ-សង្កាត់នៅទូទាំងខេត្តកំពត ត្រូវយកបេះដូងទៅបំរើប្រជាពលរដ្ឋ កុំមានការគាបសង្កត់ គេតប្រវ័ញ្ញផលប្រយោជន៍ពីពលរដ្ឋ ពិសេសត្រូវពិនិត្យឱ្យបានច្បាស់នូវអក្ខរាវិរុទ្ធពេលចុះសំបុត្រអត្រានុកោលដ្ឋានជូនពួកគាត់។











