
អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលខុនដូ THE PARK WAY ទាំង៣អគារ នៅខណ្ឌឫស្សីកែវ ដោយពុំរកឃើញបទល្មើសអនឡាញ ឬសកម្មភាពខុសច្បាប់ឡើយ
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ THE PARK WAY នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចំនួន៣អគារគឺ«អគារA, អគារB និងអគារC»។










