
ឯកឧត្ដម ឃួង ស្រេង កឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជននិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសាខា និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ៥៥២រូប
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជននិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ការសម្រេចចិត្តរបស់បងប្អូន និងក្មួយៗទាំង៥៥២រូបចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជាបានលះបង់គ្រប់បែបយ៉ាង ទាំងការ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យឱ្យមានកាតអភិវឌ្ឍរីកចំរើន ការដោះស្រាយបញ្ហាព្រំដែន និងការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ មិនរត់ចោលប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកឡើយ។











