
ស សុខា ជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ប្រើប្រាស់សៀវភៅណែនាំកំណត់អត្តសញ្ញាណជនរងគ្រោះ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សៀវភៅគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាសមស្រប» ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។











