
ការដ្ឋានអ៊ុតកៅស៊ូ AC លើវិថីព្រះត្រសក់ផ្អែម សម្រេចបាន ៨៥% ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ សហការជាមួយក្រុមហ៊ុនជំនាញ CTM កំពុងបន្តអនុវត្តការងារអ៊ុតកៅស៊ូ AC ថ្មីលើវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ដោយគិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លទ្ធផលការងារសម្រេចបានប្រមាណ ៨៥% ហើយ។










