ប្រជាពលរដ្ឋរស់នៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ បានទទួលវគ្គផ្សព្វផ្សាយ ស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ពីមន្ត្រីសាខា  និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក កុសុម សុភីនារ៉ា នាយកសាខា បានបន្តចាត់មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន ដឹកនាំអ្នកស្ម័គ្រចិត្តចុះផ្សព្វផ្សាយស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋមកពីភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ វគ្គនេះត្រូវបានសម្របសម្រួលដោយ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងមានការចូលរួមពីលោក លោកស្រី មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋសរុបប្រមាណជិត ៦០នាក់។ វគ្គផ្សព្វផ្សាយនេះឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ICRC) តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ព័ត៌មានពាក់ព័ន្ធ

ផ្លូវបេតុងថ្មីនៅសង្កាត់អូរចារ សរសៃឈាមសេដ្ឋកិច្ច និងស្នាមញញឹមប្រជាពលរដ្ឋ
ការអភិវឌ្ឍ
ផ្លូវបេតុងថ្មីនៅសង្កាត់អូរចារ សរសៃឈាមសេដ្ឋកិច្ច និងស្នាមញញឹមប្រជាពលរដ្ឋ
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៦នេះ ក្រុងបាត់ដំបងទទួលបានគម្រោងសាងសង់ផ្លូវជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ សង្កាត់អូរចារទទួលបានផ្លូវបេតុងចំនួន ៦ ខ្សែ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះបំផុត ២នាក់ម្តាយនិងកូន នៅស្រុកមោងឫស្សី
ការអភិវឌ្ឍ
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះបំផុត ២នាក់ម្តាយនិងកូន នៅស្រុកមោងឫស្សី
បាត់ដំបង៖ បន្ទាប់ពីបានទទួលព័ត៌មាន ស្តីពីស្ថានភាពលំបាក របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២នាក់ ម្តាយនិងកូន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់ក្រុមការងារឱ្យចុះពិនិត្យ និងតាមដានស្ថានភាពនេះ ជាបន្ទាន់។ ជាក់ស្តែង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី ដោយមានការចូលរួមពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយគ្រួសាររងគ្រោះ ដែលជាស្ត្រីជាម្តាយ និងកូនស្រី ដែលមានផ្ទៃពោះ មានជីវភាពទីទ័លក្រ ស្ថិតក្នុងនៅភូមិទួលព្រំពីរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សិក្ខាសាលាស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារថ្មីៗ ការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងការប្រឆាំងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់”
ការអភិវឌ្ឍ
សិក្ខាសាលាស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារថ្មីៗ ការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងការប្រឆាំងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់”
បាត់ដំបង៖ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលា ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារថ្មីៗ ការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងការប្រឆាំងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់” ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសណ្ឋាគារស្ទឹងសង្កែខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក សុខ ឆៀង អនុប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក ស្រេង ហុង អភិបាលរងខេត្តបាត់ដំបង និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ព្រមទាំងលោក លោកស្រី មកពីវិស័យឯកជនជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
មន្ទីរព័ត៌មានខេត្តបាត់ដំបង ចុះពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងសាធារណមតិនៅរដ្ឋបាលក្រុងបាត់ដំបង
ការអភិវឌ្ឍ
មន្ទីរព័ត៌មានខេត្តបាត់ដំបង ចុះពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងសាធារណមតិនៅរដ្ឋបាលក្រុងបាត់ដំបង
បាត់ដំបង៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានដឹកនាំក្រុមការងារមន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្តចុះបេសកកម្មផ្សព្វផ្សាយ តម្រង់ទិស និងពង្រឹងការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារអាម៉េរិក ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ការអភិវឌ្ឍ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារអាម៉េរិក ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ហែម វណ្ណឌី - HEM Vanndy រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករតនមណ្ឌល និងស្រុកសង្កែ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥,០០០ ដុល្លារអាម៉េរិក ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤
ការអភិវឌ្ឍ
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖ លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក សេក ចន្រ្តា អភិបាលស្តីទីក្រុងបាត់ដំបង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញវិស័យចំណុះឱ្យរដ្ឋបាលក្រុង អង្គការដៃគូអភិវឌ្ឍន៍ និងចៅសង្កាត់ទាំង១០នៃក្រុងបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

អាជ្ញាធរ និងប្រជាពលរដ្ឋសង្កាត់ស្រះចក សម្តែងក្តីរំភើបរីករាយចំពោះសមិទ្ធផលផ្លូវថ្មី R4 និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-លូជាច្រើនខ្សែ ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅ
ការអភិវឌ្ឍ

អាជ្ញាធរ និងប្រជាពលរដ្ឋសង្កាត់ស្រះចក សម្តែងក្តីរំភើបរីករាយចំពោះសមិទ្ធផលផ្លូវថ្មី R4 និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-លូជាច្រើនខ្សែ ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅ

រដ្ឋបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងតំណាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ជាពិសេសការស្ថាបនាផ្លូវភ្ជាប់ R4 យ៉ាងមមាញឹកនាពេលនេះ។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
រដ្ឋបាលសង្កាត់ចោមចៅទី២ ចុះពិនិត្យ និងដោះស្រាយបញ្ហាទឹកដក់ដោយសារស្ទះប្រព័ន្ធលូ
សកម្មភាពអាជ្ញាធរ

រដ្ឋបាលសង្កាត់ចោមចៅទី២ ចុះពិនិត្យ និងដោះស្រាយបញ្ហាទឹកដក់ដោយសារស្ទះប្រព័ន្ធលូ

នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ចោមចៅទី២ ដឹកនាំដោយលោកស្រី យ៉ង់ សំអឿន ចៅសង្កាត់ចោមចៅទី២ ព្រមទាំងក្រុមការងារសង្កាត់ បានចុះពិនិត្យស្ថានភាពទឹកដក់លើផ្លូវ និងប្រព័ន្ធលូ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ក្រុមការងារសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមាដែលមានប្រភពពីប្រាសាទអង្គរវត្ត
សិល្បៈនិងវប្បធម៌

ក្រុមការងារសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមាដែលមានប្រភពពីប្រាសាទអង្គរវត្ត

ក្រុមការងារផ្នែកបច្ចេកទេសនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងមមាញឹកសម្អាតបំណែកបដិមាបុរាណជិត ៣០០ បំណែក ដែលអាជ្ញាធរជាតិអប្សរាបានប្រទះឃើញនៅបរិវេណប្រាសាទអង្គរវត្ត។ ការងារនេះមានសារៈសំខាន់សម្រាប់ការរៀបចំចុះបញ្ជី ការអភិរក្ស និងត្រៀមឈានទៅដល់ការជួសជុលនាពេលខាងមុខ។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ភាពអស្ចារ្យនៃ «ស្លែ» ដុះនៅលើថ្មប្រាសាទបុរាណ ធ្វើឱ្យរូបចម្លាក់ថ្មហាក់ដូចមានជីវិត
ទេសចរណ៍

ភាពអស្ចារ្យនៃ «ស្លែ» ដុះនៅលើថ្មប្រាសាទបុរាណ ធ្វើឱ្យរូបចម្លាក់ថ្មហាក់ដូចមានជីវិត

ក្នុងរដូវវស្សាដែលមាន «ស្លែ» ដុះនៅលើថ្មនៃប្រាសាទបុរាណនានា បង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមក៌ត បានធ្វើឱ្យសម្រស់របស់ប្រាសាទស្អាតប្លែកម្យ៉ាង ក្នុងការទាក់ទាញអារម្មណ៍និងភ្នែកអ្នកទេសចរ ដ៏គួរឱ្យចាប់ចិត្តមួយផ្នែក។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ប្រជាពលរដ្ឋរស់នៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ បានទទួលវគ្គផ្សព្វផ្សាយ ស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ពីមន្ត្រីសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង - មន្ទីរព័ត៌មានរាជធានីភ្នំពេញ