
ការពារជំងឺគ្រុនឈាម ដ់ើម្បីក្រុមគ្រួសាររបស់អ្នក។
ការពារជំងឺគ្រុនឈាម ដ់ើម្បីក្រុមគ្រួសាររបស់អ្នក។

ការពារជំងឺគ្រុនឈាម ដ់ើម្បីក្រុមគ្រួសាររបស់អ្នក។












ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ជាផ្លូវការហើយ នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ និងសម្រេចបានលទ្ធផលលើសពីការរំពឹងទុកយ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាសរុបរហូតដល់ ៦៦ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ ខណៈផែនការដំបូងរំពឹងទុកត្រឹមតែ១០ម៉ឺននាក់ប៉ុណ្ណោះ។


នាល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។


នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងអំឡុងពេលអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ (AIPA-47) នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារ និងពិសាអាហារពេលព្រឹករួមគ្នា ជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងភាតរភាពយ៉ាងជ្រាលជ្រៅ។


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលប្រារព្ធឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
