
ការងារអ៊ុតកៅស៊ូ AC លើកំណាត់ផ្លូវជាតិលេខ៥ ប្រវែង ២,២០០ម៉ែត្រ សម្រេចបាន ១០០% ប្រកបដោយគុណភាព និងសុវត្ថិភាព
គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ និងក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនជំនាញ CTM បានបោះជំហានជោគជ័យក្នុងការអនុវត្តគម្រោងអ៊ុតកៅស៊ូ (AC) ថ្មីឡើងវិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដោយសម្រេចបានលទ្ធផល ១០០% ប្រកបដោយគុណភាពខ្ពស់ និងបទដ្ឋានសុវត្ថិភាពការងារយ៉ាងតឹងរ៉ឹង។










