
រដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការចុះស្តារប្រព័ន្ធលូជាង ១០ខ្សែ ក្នុងខណ្ឌបឹងកេងកង ដើម្បីរំដោះជំនន់ទឹកភ្លៀង
ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកយុទ្ធនាការចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ដែលជាខណ្ឌទី៥ នៅកណ្តាលក្រុងចុងក្រោយគេ ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូនៅភូមិសាស្ត្រខណ្ឌដូនពេញ ,ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោកបានបញ្ចប់ និងក្រោយពីបានស្តារប្រព័ន្ធ ប្រឡាយ លូជាច្រើនខ្សែ និងស្ថាបនាស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ នៅខណ្ឌជាយរាជធានីភ្នំពេញ។











