
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី ២៣ រូប
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យក្មួយៗដែលជានិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រីត្រូវសិក្សារៀនសូត្រឱ្យបានខ្លាំងក្លា និងធ្វើយ៉ាងណាទាក់ទាញឲ្យនិស្សិតក៏ដូចជាមិត្តភក្កិបរទេសមកទេសចរណ៍ស្រុកខ្មែរឱ្យបានច្រើន។ ការណែនាំបែបនេះ របស់ឯកឧត្តម ឃួង ស្រេងបានធ្វើឡើងនារសៀលថ្ងៃទី១៨សីហា២០២៦នេះ ខណៈជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រីចំនួន២៣រូប នៅសាលារាជធានីភ្នំពេញ។











