
ថ្នាក់ដឹកនាំបញ្ជាឲ្យផ្អាកការរុះរើ «សាលាដូង» នៅភ្នំគិរីរម្យ និងប្រគល់ភារកិច្ចជូនក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត រៀបចំដំណោះស្រាយប្រកបដោយចីរភាព
ថ្នាក់ដឹកនាំបានចេញបទបញ្ជាបន្ទាន់ឱ្យផ្អាកជាបណ្តោះអាសន្ននូវការរុះរើទីតាំងមួយចំនួនរបស់ «សាលាដូង» នៅតំបន់ភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ដោយរក្សាស្ថានភាពដើម និងអនុញ្ញាតឱ្យសាលាបន្តសកម្មភាពបង្រៀនកុមារ ព្រមទាំងឱ្យលោកគ្រូ អ្នកគ្រូ អាចស្នាក់នៅជាធម្មតា











