
គម្រោងសាងសង់ប្រព័ន្ធលូធំលើមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩២% ដើម្បីរំដោះទឹក និងបញ្ចៀសការជន់លិច
គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គម្រោងដាក់ប្រព័ន្ធលូមូលអង្កត់ផ្ចិត ១,៥ម៉ែត្រ ប្រវែងសរុបជាង ១,៥០០ម៉ែត្រ តាមបណ្តោយកំណាត់មហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សម្រេចបានប្រមាណ ៩២% ហើយ។










