
រលកវាយប្រហារនៅភាគខាងត្បូងថៃកើនដល់ ៥១ករណី បំផ្ទុះផ្លូវរថភ្លើង និងដុត 7-Eleven យ៉ាងហោចណាស់ ៥ទីតាំង
ស្ថានការណ៍សន្តិសុខនៅភាគខាងត្បូងប្រទេសថៃកាន់តែតានតឹង បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់បានកើនឡើងដល់ ៥១ករណី នៅក្នុងខេត្តនារ៉ាធិវាស ប៉ាត់តានី និងយ៉ាឡា ដោយរួមមានការបំផ្ទុះគ្រាប់បែក ការដុតបំផ្លាញ និងការវាយប្រហារលើទ្រព្យសម្បត្តិរដ្ឋ និងឯកជន។











