
រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមអនុវត្តគម្រោងកាត់បន្ថយជំងឺ និងគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយរលកកម្ដៅ
ឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ការកើនឡើងនៃសីតុណ្ហភាព ការកើតមានរលកកម្ដៅ និងរយៈពេលក្តៅកាន់តែយូរជាងមុន បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ រស់នៅក្នុងតំបន់ និងប្រកបរបរចិញ្ចឹមជីវិត ដែលប្រឈមនឹងកម្ដៅ។











