
អភិបាលខណ្ឌមានជ័យ ដឹកនាំមន្ត្រីរាជការ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្សារស្ទឹងមានជ័យថ្មី
នៅរសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំមន្ត្រីរាជការ ចុះអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្សារស្ទឹងមានជ័យថ្មី ដែលស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។










