
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញពីកាលបរិច្ឆេទបើកទីលានចាក់សំរាមថ្មី ព្រមទាំងលទ្ធផលបង្ក្រាបបទល្មើស Onine Scams និងជ័យលាភីពី WHO
ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការចាក់សំរាមជាលើកដំបូង នៅថ្ងៃទី០១មករាឆ្នាំ២០២៧ ខាងមុខនេះ ដោយត្រូវផ្ទេរពីទីលានចាក់សំរាមចាស់នាខណ្ឌដង្កោ រាជធានីភ្នំពេញ។











