
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះផ្សព្វផ្សាយសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដល់ប្រជាពលរដ្ឋនៅសង្កាត់គីឡូម៉ែត្រលេខ៦
នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយស្តីពី «សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ» នៅក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។










