
អាជ្ញាធរខណ្ឌសែនសុខ ចុះសម្អាតប្រព័ន្ធលូ និងបើកមុខទឹក ដើម្បីបន្ធូរទឹកជន់លិចតាមដងផ្លូវ
នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារខណ្ឌ និងសង្កាត់ ចុះប្រតិបត្តិការបើកគម្របលូ កាយយកសំរាម និងសម្អាតកាកសំណល់ដែលកកស្ទះនៅតាមអណ្តូងលូ និងប្រព័ន្ធរំដោះទឹកក្នុងមូលដ្ឋាន បន្ទាប់ពីមានភ្លៀងធ្លាក់បណ្តាលឱ្យទឹកជន់លិចតាមផ្លូវមួយចំនួន។










