
មន្ទីរវប្បធម៌រាជធានីភ្នំពេញ បើកសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីនគរបាលប៉ុស្តិ៍ទាំង ១៤ ខណ្ឌ លើការការពារបេតិកភណ្ឌវប្បធម៌រូបី
មន្ត្រីនគរបាលជាច្រើនរូបមកពីប៉ុស្តិ៍រដ្ឋបាលក្នុងខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ បានចូលរួមសិក្ខាសាលាស្ដីពី «ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌រូបី និងកិច្ចការពារបេតិកភណ្ឌរូបីថ្នាក់រាជធានី» ដែលរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ










