
កុំលក់គណនីធនាគារឱ្យគេ! ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកលួងលោមស្នេហាតាមអនឡាញ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា ដោយឃាត់ខ្លួនស្ត្រីម្នាក់ ដែលត្រូវបានសង្ស័យថា បានលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនឱ្យក្រុមឧក្រិដ្ឋជនយកទៅប្រើប្រាស់ក្នុងសកម្មភាពឆបោក។










