
រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការ បើកស្តារប្រព័ន្ធលូតាមតំបន់ប្រឈមការលិចលង់
ចាប់តាំងពីព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់រថយន្តបូមទឹក និងគ្រឿងចក្រចុះប្រតិបត្តិការបើកគម្របអណ្តូងលូ បូម និងស្តារសម្អាតដីល្បាប់ សំរាម ព្រមទាំងកាកសំណល់ផ្សេងៗចេញពីក្នុងអណ្តូងលូ និងប្រព័ន្ធលូ ដើម្បីសម្រួលលំហូរទឹកឱ្យហូរបានលឿន និងបញ្ចៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំង។










