
រដ្ឋបាលឃុំកំពង់ស្រឡៅពីរ ជំរុញការពង្រីកហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់កសិកម្ម រួមនិងការផ្ដល់សេវាសង្គមប្រកបដោយការទទួលខុសត្រូវ
ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ឃុំកំពង់ស្រឡៅពីរ គឺជាដែនដីដែលមានប្រជាពលរដ្ឋរស់នៅរហូតដល់ប្រមាណ ៩៥ភាគរយ ប្រកបមុខរបរកសិកម្ម ដោយផ្អែកលើការបង្កបង្កើនផលស្រូវ ដំឡូងមី និងស្វាយចន្ទី។











