
មន្ទីរសាធារណការរាជធានីភ្នំពេញ សហការបើកយុទ្ធនាការស្តារប្រព័ន្ធលូ និងប្រឡាយ ដើម្បីដោះស្រាយបញ្ហាកកស្ទះទឹកនៅខណ្ឌពោធិ៍សែនជ័យ និងសែនសុខ
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៦នេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌសែនសុខ ធ្វើការបូមស្តារលូ កាត់កៅស៊ូបើកមុខអណ្តូងលូអោយធំ ដកចម្រឹុងសំរាម និងកាយប្រឡាយស្របផ្លូវរថភ្លើង និងប្រឡាយទួលសំពៅ ។









