
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការដាក់លូទំហំ ១ម៉ែត្រ និងពង្រីកកំណាត់មហាវិថី ៦០ម៉ែត្រ ដើម្បីដោះស្រាយការជន់លិច និងសម្រួលចរាចរណ៍ឆ្ពោះទៅព្រលានយន្តហោះថ្មី
គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ បានសម្រេចជោគជ័យលើការងារដាក់ប្រព័ន្ធលូមូលអង្កត់ផ្ចិត ១ម៉ែត្រ ព្រមទាំងការបំពេញបន្ថែម និងពង្រីកផ្លូវលើកំណាត់មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។









