
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៦

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៦













ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) គឺដើម្បីបង្ហាញពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋបាលសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទទួលបានកញ្ចប់ថវិកាវិភាជន៍ពីរាជរដ្ឋាភិបាលសរុបចំនួន ២០៣,៩៦៤,០០០ រៀល សម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍មូលដ្ឋាន ដោយបានតម្រង់ទិសលើការសាងសង់បណ្តាញលូថ្មីចំនួន ២៨ខ្សែ ដែលមានប្រវែងសរុប ១.៤៧៨ ម៉ែត្រ។


នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការបង្កើននូវកិច្ចសហប្រតិបត្តិការអន្តរជាតិពីបណ្ដាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាសម្រាប់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ខណៈកម្ពុជាបង្ហាញនូវការប្ដេជ្ញាចិត្តមិនរាថយចំពោះការចាត់វិធានការក្នុងការបោសសម្អាតលើឧក្រិដ្ឋកម្មមួយនេះ។


ពីប្រទេសដែលធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ កម្ពុជាត្រូវបានអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) អញ្ជើញឱ្យចូលរួមក្នុង «Task Force Shadow Storm» ដែលជាក្រុមការងារដំបូងរបស់ INTERPOL ផ្តោតលើការប្រយុទ្ធប្រឆាំងបណ្តាញឆបោកអនឡាញ។
