
ឯកឧត្តម ញ៉ែម សំអឿន ចាត់ក្រុមកាកបាទ ក្រហម សង្កាត់បឹងកន្សែង នាំយកអំណោយមនុស្សធម៌របស់សាខាជូនគ្រួសារសព ដែលមានជីវភាពខ្វះខាតខ្លាំង១គ្រួសារ នៅភូមិអូរកន្សែង
ដោយមានការគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម បានចាត់ លោក ឆេញ រដ្ឋា ចៅសង្កាត់បឹងកន្សែងនិងជាប្រធានក្រុមកាកបាទក្រហមសង្កាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទកម្ពុជា ខេត្តរតនគិរី ជូនក្រុមគ្រួសារ សព ១គ្រួសារ នៅភូមិអូរកន្សែងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានជីវភាពខ្វះខាត ។











