ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសែនមនោរម្យ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសែនមនោរម្យ

​ខេត្តមណ្ឌលគិរី​​ ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ​ពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដោយថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទទាំងអស់ បានមូលមតិគ្នាប្រគេនចង់ចាំព្រះវស្សាដល់ព្រះសង្ឃ ដោយក្តីគោរពសក្ការៈ និងតម្កល់ទុកនូវមហាកុសលផលបុណ្យ។

ព័ត៌មានពាក់ព័ន្ធ

កម្មវិធីសន្ទនាមតិ ប្រធានបទ ៖ ស្ដីពី ការត្រៀមលក្ខណៈនិងការចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្ដមណ្ឌលគិរី
សិល្បៈនិងវប្បធម៌
កម្មវិធីសន្ទនាមតិ ប្រធានបទ ៖ ស្ដីពី ការត្រៀមលក្ខណៈនិងការចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្ដមណ្ឌលគិរី
វាគ្មិនកិត្ដិយស ៖ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដមណ្ឌលគិរី ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមពិភពលោក ឆ្នាំ២០២៦ នៅខេត្តមណ្ឌលគិរី
សិល្បៈនិងវប្បធម៌
ពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមពិភពលោក ឆ្នាំ២០២៦ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅភ្នំស្រុះផ្លំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «លើកតម្កើង និងដឹងគុណ តួនាទីឆ្មបជនជាតិដើម ក្នុងការថែរក្សាជីវិត និងសុខុមាលភាពរបស់ជនជាតិដើម»។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

គ.ជ.ប ផ្សព្វផ្សាយនិងបញ្ច្រាបការយល់ដឹងស្តីពី"សារៈសំខាន់ នៃការបោះឆ្នោតនៅកម្ពុជា " ដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ
សកម្មភាពថ្នាក់ដឹកនាំ

គ.ជ.ប ផ្សព្វផ្សាយនិងបញ្ច្រាបការយល់ដឹងស្តីពី"សារៈសំខាន់ នៃការបោះឆ្នោតនៅកម្ពុជា " ដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅក្នុងស្ថានភាពដ៏លំបាកមួយដោយសារតែនៅតាមបណ្តាខេត្តមួយ ចំនួនជាប់ព្រំដែនកម្ពុជា-ថៃ បានទទួល រងផលប៉ះពាល់ដោយការឈ្លានពានរបស់យោធាថៃកាលពីឆ្នាំ២០២៥ ហើយរហូតមកដល់បច្ចុប្បន្ននេះយោធាថៃនៅ តែក្នុងបន្ទាត់កាន់កាប់តំបន់មួយចំនួនក្នុងទឹកដីរបស់កម្ពុជាដោយខុសច្បាប់។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
កម្ពុជាធ្វើជាម្ចាស់ផ្ទះ «GX Summit ឆ្នាំ២០២៦» និងបើកពិព័រណ៍ «Wat Phnom Fair» ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍
សកម្មភាពថ្នាក់ដឹកនាំ

កម្ពុជាធ្វើជាម្ចាស់ផ្ទះ «GX Summit ឆ្នាំ២០២៦» និងបើកពិព័រណ៍ «Wat Phnom Fair» ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍

ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រុមហ៊ុន G Advantures សម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ២០២៦។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ឯកឧត្តម ហ៊ឹម សុទិត្យា៖ ការតាំងពិព័រណ៍រូបថតក្នុងសន្និសីទអន្តរជាតិ បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្តារកេរ្តិ៍ឈ្មោះជាតិ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ហ៊ឹម សុទិត្យា៖ ការតាំងពិព័រណ៍រូបថតក្នុងសន្និសីទអន្តរជាតិ បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្តារកេរ្តិ៍ឈ្មោះជាតិ

ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) គឺដើម្បីបង្ហាញពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
រដ្ឋបាលសង្កាត់ទួលទំពូង១ ទទួលបានកញ្ចប់ថវិការជាង ២០៣លានរៀល ដើម្បីអនុវត្តគម្រោងដាក់បណ្តាញលូថ្មី ២៨ខ្សែ ឆ្លើយតបបញ្ហាលិចទឹក
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលសង្កាត់ទួលទំពូង១ ទទួលបានកញ្ចប់ថវិការជាង ២០៣លានរៀល ដើម្បីអនុវត្តគម្រោងដាក់បណ្តាញលូថ្មី ២៨ខ្សែ ឆ្លើយតបបញ្ហាលិចទឹក

នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋបាលសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទទួលបានកញ្ចប់ថវិកាវិភាជន៍ពីរាជរដ្ឋាភិបាលសរុបចំនួន ២០៣,៩៦៤,០០០ រៀល សម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍មូលដ្ឋាន ដោយបានតម្រង់ទិសលើការសាងសង់បណ្តាញលូថ្មីចំនួន ២៨ខ្សែ ដែលមានប្រវែងសរុប ១.៤៧៨ ម៉ែត្រ។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត