ពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុប និទ្ទេស A

ពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុប និទ្ទេស A

សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានជាប់និទ្ទេស A ចំនួន ៩០ នាក់ (ស្រី ៤៣ នាក់) ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦ ។

ប្រឡងបាក់ឌុប

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(និទ្ទេសA)
អប់រំ និងកីឡា
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(និទ្ទេសA)
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(និទ្ទេសA) សម័យប្រឡង៖១០ សីហា ២០២៦ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ពិធីបុណ្យបញ្ចុះបឋមសិលាកសាងអគារបណ្ណាល័យមួយខ្នងមានកម្ពស់បីជាន់  របស់អង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា
អប់រំ និងកីឡា
ពិធីបុណ្យបញ្ចុះបឋមសិលាកសាងអគារបណ្ណាល័យមួយខ្នងមានកម្ពស់បីជាន់ របស់អង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា
បាត់ដំបង៖ អគារបណ្ណាល័យមួយខ្នងមានបណ្តោយប្រវែង៣៦ម៉ែត្រ ជម្រៅ ១៨ម៉ែត្រ កម្ពស់បីជាន់ របស់អង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា ហៅកាត់ថា(ព.អ.ក) ដែលមានទីតាំងស្ថិតនៅក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានធ្វើពិធីបុណ្យបញ្ចុះបឋសិលាសាងសងជាផ្លូវការ នារសៀលថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ ចាត់ទុកការបណ្ដុះបណ្ដាលធនធានមនុស្សពិតជាសំខាន់ និងចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា
អប់រំ និងកីឡា
ឯកឧត្តម សុខ លូ ចាត់ទុកការបណ្ដុះបណ្ដាលធនធានមនុស្សពិតជាសំខាន់ និងចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរជូនសិស្សជ័យលាភី សិស្សពូកែ សិស្ស៣ល្អ យុវជនឆ្នើម កីឡាករ កីឡាការិនី និងសិស្សពិការ គ ថ្លង់ នៃវិទ្យាល័យសម្ដេចឪ ខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅក្នុងសាលប្រជុំវិទ្យាល័យសម្ដេចឪ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សាមណៈនិស្សិត និស្សិតឆ្នាំទី៣ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចូលរួមកម្មវិធីប្រកួតសវនាការប្រឌិដ្ឋតុលាការយុត្តិធម៌អន្តរជាតិ
អប់រំ និងកីឡា
សាមណៈនិស្សិត និស្សិតឆ្នាំទី៣ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចូលរួមកម្មវិធីប្រកួតសវនាការប្រឌិដ្ឋតុលាការយុត្តិធម៌អន្តរជាតិ
បាត់ដំបង៖ បន្ទាប់ពីបានសិក្សាច្បាប់អន្តរជាតិផ្នែកអន្តរជាតិសាធារណៈរួចមក សាមណៈនិស្សិត និស្សិតឆ្នាំទី៣ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំកម្មវិធីប្រកួតសវនាការប្រឌិដ្ឋតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា ICJ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ដោយក្នុងនោះ ប្រធានបទដែលត្រូវយកមកធ្វើការប្រកួតចំនួន៥ រួមមាន ការបកស្រាយសន្ធិសញ្ញា និងសិទ្ធិមនុស្ស វិវាទរវាងសាធារណៈរដ្ឋលីបេរ៉ា និងសហព័ន្ធអ័រមីដា ប្រធានបទការបំពុលឆ្លងដែន និងការទទួលខុសត្រូវ របស់រដ្ឋភាគី វិវាទរវាងព្រះរាជាណាចក្រហ្រ្គីនវ៉ាល់ និងសាធារណៈរដ្ឋឥណ្ឌុស ប្រធានបទជំលោះទឹកដី និងអធិបតេយ្យភាព រវាងសាធារណៈរដ្ឋវ៉ាល់ឌ័រ និងសហព័ន្ធម៉ារីណា ប្រធានបទព្រំដែនសមុទ្រ និងតំបន់សេដ្ឋកិច្ចពិសេស រវាងសាធារណៈរដ្ឋអូស៊ីអា និងព្រះរាជាណាចក្រប៉ាស៊ីហ្វីកា ហើយនិងប្រធានបទ ស្តីពីការប្រើប្រាស់កំលាំង និងការការពារខ្លួន វិវាទរវាងសាធារណៈរដ្ឋនូរា និងសហភាពរាល់ថេរ៉ា។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បើកកិច្ចការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់សមណនិស្សិត និស្សិត ដើម្បីបញ្ជាក់អំពីមូលធនមនុស្សពិតប្រាកដរបស់ជាតិ
អប់រំ និងកីឡា
សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បើកកិច្ចការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់សមណនិស្សិត និស្សិត ដើម្បីបញ្ជាក់អំពីមូលធនមនុស្សពិតប្រាកដរបស់ជាតិ
បាត់ដំបង ៖ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំកិច្ចការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់សមណនិស្សិត និងនិស្សិត ឆ្នាំសិក្សា២០២៦-២០២៧ ដើម្បីបញ្ជាក់អំពីមូលធនមនុស្សពិតប្រាកដរបស់ជាតិ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ពិធីបើក ការការពារ និក្ខេបបទ បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧
អប់រំ និងកីឡា
ពិធីបើក ការការពារ និក្ខេបបទ បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧
សាខាពុទ្ធិក សាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តបាត់ដំបង បានប្រារព្ធពិធីបើក ការការពារ និក្ខេបបទ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់សមណៈនិស្សិត និងនិស្សិតនាព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

គ.ជ.ប ផ្សព្វផ្សាយនិងបញ្ច្រាបការយល់ដឹងស្តីពី"សារៈសំខាន់ នៃការបោះឆ្នោតនៅកម្ពុជា " ដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ
សកម្មភាពថ្នាក់ដឹកនាំ

គ.ជ.ប ផ្សព្វផ្សាយនិងបញ្ច្រាបការយល់ដឹងស្តីពី"សារៈសំខាន់ នៃការបោះឆ្នោតនៅកម្ពុជា " ដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅក្នុងស្ថានភាពដ៏លំបាកមួយដោយសារតែនៅតាមបណ្តាខេត្តមួយ ចំនួនជាប់ព្រំដែនកម្ពុជា-ថៃ បានទទួល រងផលប៉ះពាល់ដោយការឈ្លានពានរបស់យោធាថៃកាលពីឆ្នាំ២០២៥ ហើយរហូតមកដល់បច្ចុប្បន្ននេះយោធាថៃនៅ តែក្នុងបន្ទាត់កាន់កាប់តំបន់មួយចំនួនក្នុងទឹកដីរបស់កម្ពុជាដោយខុសច្បាប់។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
កម្ពុជាធ្វើជាម្ចាស់ផ្ទះ «GX Summit ឆ្នាំ២០២៦» និងបើកពិព័រណ៍ «Wat Phnom Fair» ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍
សកម្មភាពថ្នាក់ដឹកនាំ

កម្ពុជាធ្វើជាម្ចាស់ផ្ទះ «GX Summit ឆ្នាំ២០២៦» និងបើកពិព័រណ៍ «Wat Phnom Fair» ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍

ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រុមហ៊ុន G Advantures សម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ២០២៦។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ឯកឧត្តម ហ៊ឹម សុទិត្យា៖ ការតាំងពិព័រណ៍រូបថតក្នុងសន្និសីទអន្តរជាតិ បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្តារកេរ្តិ៍ឈ្មោះជាតិ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ហ៊ឹម សុទិត្យា៖ ការតាំងពិព័រណ៍រូបថតក្នុងសន្និសីទអន្តរជាតិ បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្តារកេរ្តិ៍ឈ្មោះជាតិ

ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) គឺដើម្បីបង្ហាញពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
រដ្ឋបាលសង្កាត់ទួលទំពូង១ ទទួលបានកញ្ចប់ថវិការជាង ២០៣លានរៀល ដើម្បីអនុវត្តគម្រោងដាក់បណ្តាញលូថ្មី ២៨ខ្សែ ឆ្លើយតបបញ្ហាលិចទឹក
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលសង្កាត់ទួលទំពូង១ ទទួលបានកញ្ចប់ថវិការជាង ២០៣លានរៀល ដើម្បីអនុវត្តគម្រោងដាក់បណ្តាញលូថ្មី ២៨ខ្សែ ឆ្លើយតបបញ្ហាលិចទឹក

នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋបាលសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទទួលបានកញ្ចប់ថវិកាវិភាជន៍ពីរាជរដ្ឋាភិបាលសរុបចំនួន ២០៣,៩៦៤,០០០ រៀល សម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍មូលដ្ឋាន ដោយបានតម្រង់ទិសលើការសាងសង់បណ្តាញលូថ្មីចំនួន ២៨ខ្សែ ដែលមានប្រវែងសរុប ១.៤៧៨ ម៉ែត្រ។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុប និទ្ទេស A - មន្ទីរព័ត៌មានរាជធានីភ្នំពេញ