
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យចុះលាងសំអាត និងកាត់បន្ថយដីហុយលើមហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
ភ្នំពេញ៖អនុវត្តតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ កញ្ញានេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើសកម្មភាពលាងសំអាត មហាវិថីសហព័ន្ឋរុស្ស៊ី នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ក្រោយពីមានដីកកលើផ្លូវក្រោយពីមានភ្លៀងធ្លាក់មួយមេធំ។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖







