
រដ្ឋបាលរាជធានីភ្នំពេញ បញ្ចប់ការរៀបចំទ្រូងផ្លូវ និងលម្អសោភ័ណភាពលើមហាវិថី ហ៊ុន សែន ដើម្បត្រៀមទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកែលម្អ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តាមរយៈការដាក់ និងលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវថ្មី ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ នៅលើកំណាត់មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។











