
តំណាងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាំយកសាររំលែកទុក្ខ សម្ភារៈ និងថវិកា ជូនគ្រួសារសពចំនួន ២គ្រួសារ ក្នុងក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ហ៊ុន បូរិន ប្រធានច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំសហការី នាំយកសារចូលរួមរំលែកទុក្ខ ព្រមទាំងសម្ភារៈ និងថវិកាមួយចំនួនរបស់ឯកឧត្តមអភិបាលខេត្ត ទៅប្រគល់ជូនដល់គ្រួសារនៃសពចំនួន ២គ្រួសារ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។











