
សាលាបឋមសិក្សាស្ទឹងត្រែងក្រុង ទទួលបានអគារសិក្សា១ខ្នង និងទីចាត់ការ១ខ្នង ស្របពេល ស្ទឹងត្រែង ហ្សាឡាយ បង្កើនទម្ងន់កិច្ចសហប្រតិបត្តិការរួម
នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង ខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្តហ្សាឡាយ ប្រទេសវៀតណាម បានរៀបចំពិធីហោមព្រេនក្រុងពលីបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើន ដើម្បីបើកការដ្ឋានសាងសង់អគារមិត្តភាពស្ទឹងត្រែង (កម្ពុជា) - ហ្សាឡាយ (វៀតណាម)











