ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះទម្ងន់ជិត ៦០គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ និងបំផ្លាញឧបករណ៍ល្មើសមួយចំនួន នាពេលចុះបង្ក្រាបបទល្មើសជល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅចំណុចតាមដងទន្លេមេគង្គ និងមុខព្រែកខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


អប់រំ និងកីឡា
អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃឈ្នួល នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦
កំពង់ចាម ៖ ដើម្បីជួយសម្រាលការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡង មកពីតាមបណ្តាស្រុកនានា ត្រូវស្នាក់នៅក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងស្នើដល់ម្ចាស់ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត កុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលបន្ទប់ ឬផ្ទះ ក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ។ ការស្នើឡើងបែបនេះ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ចាម។


សកម្មភាពមន្ទីរព័ត៌មាន
ផ្សាយផ្ទាល់៖ ប្រធានបទ ស្ដីពី ការចុះត្រួតពិនិត្យទីតាំងរក្សាទុកសាច់បង្កកខុសច្បាប់ និងទំនិញក្លែងក្លាយ
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសន្ទនាមតិកំពុងពិភាក្សាលើប្រធានបទ៖«ការចុះត្រួតពិនិត្យទីតាំងរក្សាទុកសាច់បង្កកខុសច្បាប់ និងទំនិញក្លែងក្លាយ»


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ចាម បើកប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង-ស្រុកទាំង១០ ប្រជុំបូកសរុបលទ្ធផលឆមាសទី១ ឆ្នាំ២០២៦ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។


សេចក្តីជូនដំណឹង
ក្រសួងពាណិជ្ជកម្ម ប្រកាសតម្លៃលក់រាយប្រេងឥន្ធនៈប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងស្តីពី «ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ» សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង ១:០០ រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
ឥទ្ធិពលព្យុះ ដូលហ្វីន (Dolphin) បណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី៤-៦ ខែសីហា
យោងតាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានៅឱ្យដឹងថា ស្ថានភាពធាតុអាកាស ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងមកលើផ្ទៃសមុទ្រកម្ពុជា ព្រមទាំងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម លន់ លឹមថៃ តំណាងរាស្រមណ្ឌលកំពង់ចាមនាំយកទានព្រះវស្សា ទេយ្យវត្តុ បច្ច័យប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន៣ក្នុងស្រុកជើងព្រៃ
ក្នុងឱកាសនៃពិធីបុណ្យព្រះវស្សាពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ស៊្រុន ណាង ព្រមទាំងគណៈប្រតិភូ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣វត្ត រួមមាន វត្តត្រពាំងស្លា វត្តប្រាសាទ និងវត្តអំពិលទ្វារ ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល តាមអង្គភាពច្រកចេញចូលតែមួយ ក្នុងខេត្តកំពង់ចាម ដើម្បីបង្កើនភាពងាយស្រួលផ្ដល់សេវាជូនប្រជាពលរដ្ឋ
ក្រុមការងារអន្តរក្រសួង ដឹកនាំដោយឯឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះបានចុះត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម ដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រព្រឹត្តទៅលឿន និងចំគោលដៅ។


អប់រំ និងកីឡា
អនុរដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុខភាព និងអាហារូបត្ថម្ភដល់បុគ្គលិកអប់រំវ័យចាស់ នៅខេត្តកំពង់ចាម
លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការការពារជំងឺឆ្លងនិងមិនឆ្លង ការថែទាំសុខភាពផ្លូវចិត្ត និងការរៀបចំរបបអាហារូបត្ថម្ភមានសុវត្ថិភាព ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងសម្តែងការយកចិត្តទុកដាក់ចំពោះបុគ្គលិកអប់រំវ័យចាស់ ដែលជាធនធានមនុស្សដ៏មានតម្លៃរបស់ជាតិ។


អប់រំ និងកីឡា
អនុរដ្ឋលេខាធិការក្រសួងអប់រំ ថ្លែងថា អាទិភាពថ្មីរបស់ក្រសួង គឺទប់ស្កាត់ជំងឺមិនឆ្លង និងថែទាំសុខភាពផ្លូវចិត្តបុគ្គលិកអប់រំវ័យចាស់
លោកជំទាវបណ្ឌិតអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បុគ្គលិកអប់រំវ័យចាស់គឺជាធនធានមនុស្សដ៏មានតម្លៃ និងបានលះបង់យ៉ាងច្រើនសម្រាប់ជាតិ ដូច្នេះការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ពួកគាត់ គឺជាកាតព្វកិច្ចចាំបាច់ ដោយផ្តោតលើការបង្ការជំងឺឆ្លងនិងមិនឆ្លង (លើសឈាម ទឹកនោមផ្អែម បេះដូង) ការណែនាំបណ្តាញថែទាំសុខភាពផ្លូវចិត្តដើម្បីស្មារតីមាំមួន, និងការជំរុញរបបអាហារមានសុវត្ថិភាព ស័ក្តិសមតាមវ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត ចាន់ សុភា នាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងឃុំអង្គរបាន ស្រុកកងមាស
(កំពង់ចាម) នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារចុះជួយឃុំអង្គរបាន បានដឹកនាំសមាជិក សមាជិកា នៃក្រុមការងារ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តទាំង៣ ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។


ការអភិវឌ្ឍ
ទិដ្ឋភាព អំឡុងពេលស្ថាបនា និងក្រោយពេលស្ថាបនារួចរាល់ កំណាត់ផ្លូវជាតិលេខ៧ នៅផ្លូវបំបែកត្រើង ស្រុកកំពង់សៀម ខេត្តកំពង់ចាម
កំពង់ចាម៖ ផ្លូវបំបែកត្រើង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាចំណុចប្រសព្វដ៏សំខាន់មួយនៃកំណាត់ផ្លូវជាតិលេខ៧ ពេលនេះបានប្រែមុខមាត់ថ្មីយ៉ាងស្រស់ស្អាត និងមានរបៀបរៀបរយ បន្ទាប់ពីដំណើរការស្ថាបនាត្រូវបានបញ្ចប់ជាស្ថាពរ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទំនប់ទឹកស្រោចស្រប ក្នុងស្រុកបាធាយ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំមន្ទីរ/អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទំនប់ទឹក ស្រោចស្រប ពោធិតាត្រេស ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមឆ្លើយតបក្នុងស្រោចស្របដំណាំស្រូវទៅតាមតម្រូវការរបស់ប្រជាកសិករនៅតំបន់នោះ សំដៅធ្វើយ៉ាងណាឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់។

