ព័ត៌មានតាមបណ្តារខេត្ត

ដំណឹងល្អ! កំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ក្នុងខេត្តកំពង់ចាម នឹងត្រូវដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ
ការអភិវឌ្ឍ
ដំណឹងល្អ! កំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ក្នុងខេត្តកំពង់ចាម នឹងត្រូវដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម នឹងទទួលបានសុវត្ថិភាពកាន់តែខ្ពស់ក្នុងការធ្វើដំណើរពេលយប់ ខណៈកំណាត់ផ្លូវជាតិសំខាន់ៗចំនួន ២ ខ្សែ ត្រូវបានជ្រើសរើសចូលក្នុងជំហានដំបូង (ជុំទី១) នៃគម្រោងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ (Solar) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
សមត្ថកិច្ចជលផលកំពង់ចាម ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ៤ករណីក្នុងស្រុកកងមាស និងស្រុកបាធាយ
សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ៤ករណីក្នុងស្រុកកងមាស និងស្រុកបាធាយ
កំពង់ចាម៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានសហការជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងបង្ក្រាបបទល្មើសជលផលចំនួន ៤ករណី ក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
មន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពជូនពលរដ្ឋ និងសិស្សានុសិស្សក្នុងស្រុកចំនួន៣
សុខាភិបាល
មន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពជូនពលរដ្ឋ និងសិស្សានុសិស្សក្នុងស្រុកចំនួន៣
កំពង់ចាម៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម សហការជាមួយស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ អំពីការថែទាំសុខភាព ព្រមទាំងបាញ់ថ្នាំមូស ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមសហគមន៍ សាលារៀន ក្នុងភូមិសាស្ត្រស្រុកកងមាស ចំការលើ និងស្រីសន្ធរ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងនានា។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦
(កំពង់ចាម) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ខ្លួន នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ
សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ
កំពង់ចាម : សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទបាន ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផលចំនួន ៥ករណី ក្នុងស្រុកស្រីសន្ធរ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផលចំនួន ៥ករណី ក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើករណីដីធ្លី និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៥ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម វ៉ា ពិសី ដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្តឹងជំទាស់ទប់ស្កាត់ការចេញប្លង់ដីរបស់ពលរដ្ឋ ៣ឃុំ ក្នុងស្រុកចំការលើ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម វ៉ា ពិសី ដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្តឹងជំទាស់ទប់ស្កាត់ការចេញប្លង់ដីរបស់ពលរដ្ឋ ៣ឃុំ ក្នុងស្រុកចំការលើ
(កំពង់ចាម) ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយតំណាងក្រសួងកសិកម្ម បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជុំវិញករណីទំនាស់ដីធ្លី ដែលមានការប្តឹងជំទាស់ទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣ នៅស្រុកចំការលើ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
មន្ទីរព័ត៌មានខេត្តកំពង់ចាម បន្ដយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ នៅស្រុកកងមាស
សកម្មភាពមន្ទីរព័ត៌មាន
មន្ទីរព័ត៌មានខេត្តកំពង់ចាម បន្ដយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ នៅស្រុកកងមាស
(កំពង់ចាម) មន្ទីរព័ត៌មានខេត្តកំពង់ចាម បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មានក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
លោក ខ្លូត ចិន្តា អភិបាលរងខេត្ត អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងសេវាសង្គម
សកម្មភាពថ្នាក់ដឹកនាំ
លោក ខ្លូត ចិន្តា អភិបាលរងខេត្ត អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងសេវាសង្គម
(កំពង់ចាម) លោក ខ្លូត ចន្តា អភិបាលរងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នា២០២៦ នៅសាលាខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នៅរាជធានីភ្នំពេញ
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខ ជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ចំពោះដំណឹងដ៏ក្រៀមក្រំពីមរណភាពរបស់ឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើត និងបងថ្លៃជាទីគោរពស្រឡាញ់របស់ឯកឧត្តម និងលោកជំទាវ នៅវេលាម៉ោង ១៣៖៥៧ នាទីរសៀល ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ដែលពិធីបុណ្យ ធ្វើនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
នាយកដ្ឋានផែនការ នៃក្រសួងផែនការ សហការ ជាមួយ រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងផ្អែកលើលទ្ធផល(RBM) សម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល
សកម្មភាពអាជ្ញាធរ
នាយកដ្ឋានផែនការ នៃក្រសួងផែនការ សហការ ជាមួយ រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងផ្អែកលើលទ្ធផល(RBM) សម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល
នាយកដ្ឋានផែនការ នៃក្រសួងផែនការ សហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងផ្អែកលើលទ្ធផល (RBM) សម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក អ៊ុង​ យ៉ាន អគ្គនាយកស្តីទី នៃអគ្គនាយកផែនការ ក្រសួងផែនការ និងលោក ផេន សុផល អភិបាលរងខេត្តកំពង់ចាម ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ចំណាយថវិកាជាង ១១៧លានដុល្លារអាមេរិក បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ការអភិវឌ្ឍ
កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ចំណាយថវិកាជាង ១១៧លានដុល្លារអាមេរិក បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តកំពង់ចាម គឺពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំណាត់ផ្លូវជាតិលេខ៧» ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (H.E.Mr WANG WENBIN) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ឯកឧត្តម ប៉េង ពោធិ៍នា និងឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យទីតាំងត្រៀមសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ការអភិវឌ្ឍ
ឯកឧត្តម ប៉េង ពោធិ៍នា និងឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យទីតាំងត្រៀមសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
(កំពង់ចាម)៖ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពចុងក្រោយនៃការរៀបចំទីតាំង ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំណាត់ផ្លូវជាតិលេខ៧»
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត