ព័ត៌មានតាមបណ្តារខេត្ត

យុវជននៅខេត្តប៉ៃលិន បង្ហាញក្តីសង្ឃឹមខ្ពស់លើការចាប់យកជំនាញ និងឱកាសការងារ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)
អប់រំ និងកីឡា
យុវជននៅខេត្តប៉ៃលិន បង្ហាញក្តីសង្ឃឹមខ្ពស់លើការចាប់យកជំនាញ និងឱកាសការងារ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)
ប៉ៃលិន៖ យុវជនជាច្រើនរូបដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានសម្តែងនូវក្តីមោទនភាព និងក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះអនាគតរបស់ខ្លួន ក្នុងការទទួលបានចំណេះជំនាញពិតប្រាកដ និងឱកាសការងារល្អៗ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ
នយោបាយ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នយោបាយ
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធីដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស ចំនួនជាង ២២ ០០០នាក់ មកពី ៣៨សញ្ជាតិ។ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿង ចំនួន ៤០៨ករណី ទៅតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣ ៤៧៧នាក់ រួមមានមេខ្លោង និងគូកន មកពី ២៩សញ្ជាតិ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦ អត្រាជាប់ជាង៨៤% ខណៈនិទ្ទេសAមាន២០២២នាក់ ថយចុះជិត១ពាន់នាក់
អប់រំ និងកីឡា
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦ អត្រាជាប់ជាង៨៤% ខណៈនិទ្ទេសAមាន២០២២នាក់ ថយចុះជិត១ពាន់នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយបង្ហាញថា បេក្ខជនប្រឡងជាប់មានសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦% នៃបេក្ខជនប្រឡងសរុប។ តួលេខនេះបង្ហាញថា អត្រាជាប់ឆ្នាំ២០២៦ ថយចុះ ០.៥០ពិន្ទុភាគរយ បើធៀបនឹងឆ្នាំ២០២៥ ដែលមានអត្រាជាប់ ៨៤.៥៦%។ ជាមួយគ្នានេះ ចំនួនបេក្ខជនទទួលបាន និទ្ទេស A ក៏ថយចុះគួរឱ្យកត់សម្គាល់ដែរ ដោយឆ្នាំ២០២៦ មានត្រឹម ២ ០២២នាក់ ខណៈឆ្នាំ២០២៥ មាន ៣ ០០៣នាក់ ពោលគឺថយចុះ ៩៨១នាក់ ឬប្រមាណ ៣២.៧%។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ តាមប្រព័ន្ធ Video Conference
សកម្មភាពថ្នាក់ដឹកនាំ
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ តាមប្រព័ន្ធ Video Conference
ប៉ៃលិន៖ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ដើម្បីស្វែងយល់ និងត្រៀមអនុវត្តនីតិវិធីជ្រើសរើសកម្លាំងឱ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងសារអប់រំសំខាន់ៗ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន
សន្តិសុខសង្គម
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងសារអប់រំសំខាន់ៗ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយ និងអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងច្បាប់ និងសារអប់រំពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការគ្រោះថ្នាក់ពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការទប់ស្កាត់គ្រឿងញៀន ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ យុទ្ធនាការនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុខ សាវុធ នាយករងរដ្ឋបាលខេត្ត តំណាងលោក សោសុវណ្ណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ដោយមានការចូលរួមពីតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបចំនួន ៥០នាក់ ក្នុងនោះស្ត្រី ២១នាក់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
បទឈប់បាញ់មិនអាចគូសព្រំដែនថ្មីទេ៖ សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនឡើយ
នយោបាយ
បទឈប់បាញ់មិនអាចគូសព្រំដែនថ្មីទេ៖ សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនឡើយ
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក Prapas Sonjaidee នាយកមជ្ឈមណ្ឌល JIC នៅក្នុងកាសែត The Nation Thailand ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលអះអាងថា កងទ័ពគួរតែស្ថិតនៅក្នុងទីតាំងដែលបានព្រមព្រៀងគ្នា និងថាភាគីថៃមិនដែលធ្លាប់បានប្ដូរលក្ខខណ្ឌនៅលើដីជាក់ស្ដែង ដោយផ្អែកលើសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាការអះអាងផ្ទុយទាំងស្រុងពីខ្លឹមសារពិតប្រាកដនៃសេចក្ដីប្រកាសរួម ផ្ទុយពីច្បាប់អន្តរជាតិ ខុសពីការពិតនិងភស្ដុតាងនៅលើដីជាក់ស្ដែង។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រុមប្រឹក្សាក្រុងប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័ត   របាយការណ៍ការងារខែសីហា ឆ្នាំ២០២៦
សន្តិសុខសង្គម
ក្រុមប្រឹក្សាក្រុងប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័ត របាយការណ៍ការងារខែសីហា ឆ្នាំ២០២៦
រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៤ ក្រោមអធិបតីភាពលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន នៅសាលប្រជុំសាលាក្រុងប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(Video) : ប្រធានបទ ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ
សន្តិសុខសង្គម
(Video) : ប្រធានបទ ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ
(Video) : ពីភាក្សារតុមូល របស់អ្នកជំនាញ ក្រោមប្រធានបទ ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន
សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន
(ប៉ៃលិន)៖ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ មន្ត្រីប្រតិបត្តិ និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រោមអធិបតីភាព លោក សុខ សាវុធ នាយករងរដ្ឋបាលសាលាខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ជួបប្រជុំតាមប្រព័ន្ធ Zoom ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ជួបប្រជុំតាមប្រព័ន្ធ Zoom ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
ខេត្តប៉ៃលិន៖ ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ដឹកនាំដោយលោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណៈមតិខេត្ត បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលបំណងកំណត់ទិសដៅ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់ការប្រមូល និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់សាធារណៈជន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីប្រកាស របស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ
នយោបាយ
សេចក្តីប្រកាស របស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ
អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ដោយសោកស្តាយចំពោះសេចក្តី ថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ប្រតិកម្មចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រដ្ឋបាលស្រុកសាលាក្រៅ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារអភិវឌ្ឍន៍មូលដ្ឋាន
សន្តិសុខសង្គម
រដ្ឋបាលស្រុកសាលាក្រៅ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារអភិវឌ្ឍន៍មូលដ្ឋាន
រដ្ឋបាលស្រុកសាលាក្រៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ នៅសាលប្រជុំរដ្ឋបាលស្រុកសាលាក្រៅ នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សួន ហ៊ឹម ប្រធានក្រុមប្រឹក្សាស្រុក និង លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើវឌ្ឍនភាពការងារ ព្រមទាំងលើកទិសដៅអនុវត្តបន្តសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត