ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

ការអភិវឌ្ឍ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សម្រេចការសាងសង់អណ្តូងធន់នឹងអាកាសធាតុ ក្នុងជំហានទី១ ឆ្នាំ២០២៦
ប៉ៃលិន៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បាននិងកំពុងជំរុញសកម្មភាពសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជំហានទី១ ក្នុងឆ្នាំ២០២៦ រួមមានការបំពាក់ម៉ូទ័រ និងសាងសង់ខឿនរួចរាល់ចំនួន ៧ អណ្តូង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
ប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) ក្នុងគោលបំណងពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅក្នុងខេត្តប៉ៃលិន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គោស៊ុំ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក- លោកស្រីជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ទូទាំងខេត្តប៉ៃលិន។


សកម្មភាពអាជ្ញាធរ
ស ស យ ក ខេត្តប៉ៃលិន បានរៀបចំចុះជួយសម្របសម្រួលការផ្ញើកង់ ម៉ូតូ និងទីកន្លែងស្នាក់នៅ ជូនបេក្ខជនប្រលងបាក់ឌុប ដែលមានទីលំនៅឆ្ងាយ
ប៉ៃលិន៖ ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំចុះជួយសម្របសម្រួលការផ្ញើកង់ ម៉ូតូ និងទីកន្លែងស្នាក់នៅ អាហារ៣ពេល និងរថយន្តដឹកជញ្ជូនទៅកាន់មណ្ឌលប្រឡងសម្រាប់បេក្ខជនដែលមានទីលំនៅឆ្ងាយដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន៕ ដោយ៖ លោក ឡី សាលឿត


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា បានដឹកនាំកម្លាំងនគរបាល ចុះការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសិស្សានុសិស្ស ដែលមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦
ប៉ៃលិន៖នៅព្រឹកថ្ងៃចន្ទ ១២ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ ដឹកនាំកម្លាំងនគរបាល ចុះការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសិស្សានុសិស្ស ដែលជាបេក្ខជនមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។


អប់រំ និងកីឡា
បេក្ខជន ៦៥២នាក់ ចូលរួមប្រឡងបាក់ឌុប សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងខេត្តប៉ៃលិនចាប់ផ្តើមហើយ ដែលមាន ២មណ្ឌល ដោយមានការកើនឡើង បើធៀបនឹងឆ្នាំមុន
ប៉ៃលិន៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងខេត្តប៉ៃលិន បានចាប់ផ្តើមដំណើរការហើយ ដោយមានបេក្ខជនប្រឡងសរុបចំនួន ៦៥២នាក់ (ស្រី ៣៨០នាក់) ដោយចែកចេញជា ២មណ្ឌលប្រឡង ស្មើនឹង ២៧បន្ទប់។ នេះបើយោងតាមទិន្នន័យផ្លូវការដែលផ្តល់ដោយ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន។


នយោបាយ
ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី (English Version)។


នយោបាយ
(Video): ប្រាសាទខ្នារ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយសូម្បីតែផែនទីដែលគូសដោយឯកតោភាគីថៃ ខ្នាត១/៥០០០០
ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ផ្អែកលើផែនទីមាត្រដ្ឋាន ១/២០០០០០ ដែលជាលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀម បានបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយសូម្បីតែផែនទីដែលគូសដោយឯកតោភាគីថៃ ខ្នាត១/៥០០០០ ក៏នៅតែបង្ហាញថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជាដដែល


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយអំពីតួនាទីភារកិច្ចក្នុងការិយាល័យជំនាញនីមួយៗ និងប្រកាសស្តីពី ការកែសម្រួលការរៀបចំ និងការប្រព្រឹត្តទៅនៃតួនាទីភារកិច្ចរបស់មន្រ្តីជំនាញ
ប៉ៃលិន៖ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង០០នាទី ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីតួនាទីភារកិច្ចក្នុងការិយាល័យជំនាញនីមួយៗ និងប្រកាសស្តីពី ការកែសម្រួលការរៀបចំ និងការប្រព្រឹត្តទៅនៃតួនាទីភារកិច្ចរបស់មន្រ្តីជំនាញ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។


នយោបាយ
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោក ថូម៉ាស អ៊ែនឌូស (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ។


នយោបាយ
(Video) : តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី


សកម្មភាពថ្នាក់ដឹកនាំ
កុងតឺន័រ និងលួសបន្លា មិនមែនជាខ្សែបន្ទាត់ព្រំដែនទេ ហើយកម្លាំងយោធាមិនអាចកែប្រែព្រំដែនអន្តរជាតិបានឡើយ
សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាម។
រហូតមកដល់ពេលនេះ ទោះបីបទឈប់បាញ់បានចូលជាធរមានជាង ៧ ខែហើយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០ នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ ក្នុងចំណោមពួកគេ មាន ស្ត្រី ១០ ០១៣ នាក់ និងកុមារ ៦ ០៦៦ នាក់ ដែលកំពុងបន្តរស់នៅក្នុងជំរុំជនភៀសសឹក និងទីជម្រកបណ្តោះអាសន្ន។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ រវាងគណៈអភិបាលខេត្ត និងនាយករដ្ឋបាលខេត្ត ព្រមទាំង ការិយាល័យទីចាត់ការ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់
ប៉ៃលិន៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ រវាងគណៈអភិបាលខេត្ត និងនាយករដ្ឋបាលខេត្ត ព្រមទាំង ការិយាល័យទីចាត់ការ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង តាមដានលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

