ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

នយោបាយ
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានបញ្ជាក់ជាផ្លូវការថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
នេះជាការឈានទៅមុខជាក់ស្តែងនៃការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងមធ្យោបាយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទរវាងភាគីទាំងពីរលើដែនសមុទ្រ។
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ នេះស្តីពីនីតិវិធីផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
គណៈកម្មការផ្សះផ្សានឹងបើកកិច្ចប្រជុំលើកដំបូងជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ សេចក្តីថ្លែងការណ៍បើករបស់កម្ពុជា និងថៃ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៩:០០ ព្រឹក ម៉ោងសិង្ហបុរី និងនឹងមានការផ្សាយផ្ទាល់ជា ភាសាអង់គ្លេស ខ្មែរ និងថៃ។


នយោបាយ
បទឈប់បាញ់មានន័យថា៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី
បទឈប់បាញ់មានន័យថា៖ គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។ មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបានឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។
នេះមិនមែនគ្រាន់តែជាគោលជំហររបស់កម្ពុជាទេ ដែលមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើប្រាស់កម្លាំង ប៉ុន្តែវាស្របតាមគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺស្របតាមខ្លឹមសារនៃ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នា។


សន្តិសុខសង្គម
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្ថិតក្នុងមូលដ្ឋានសង្កាត់ប៉ៃលិន
(ប៉ៃលិន)៖ នៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឲ្យកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន១៣ភូមិ សរុបចំនួន១៤០សន្លឹក ស្ថិតក្នុងមូលដ្ឋានសង្កាត់ប៉ៃលិន។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរតាវ៉ៅ ចុះយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក»
(ប៉ៃលិន)៖ នៅចំណុចផ្សារប៉ាងរលឹម នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរតាវ៉ៅ ចុះយុទ្ធនាការរួមគ្នា«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក» គឺដើម្បីស្តារបរិស្ថានឱ្យមានភាពស្អាត និងលើកកម្ពស់សោភ័ណភាពមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ចុះហត្ថលេខារួមគ្នាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាល ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងឱ្យស្របតាមស្ថានភាពជាក់ស្តែង
(បាត់ដំបង)៖ រដ្ឋបាលខេត្តប៉ៃលិន និងរដ្ឋបាលខេត្តបាត់ដំបង បានសម្រេចចុះហត្ថលេខារួមគ្នាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរជាផ្លូវការ ក្នុងគោលបំណងធានាឱ្យការគ្រប់គ្រងដែនដីមានភាពច្បាស់លាស់ ស្របតាមទិដ្ឋភាពច្បាប់ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំងពីរ គឺខេត្តប៉ៃលិន និង ខេត្តបាត់ដំបង។


សេចក្តីជូនដំណឹង
លោក ទៀ ប៊ុនលៀម សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦
លោក ទៀ ប៊ុនលៀម ភេទ ប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិ ខ្មែរ និងប្រពន្ធឈ្មោះ គៀត លីគុន អាយុ ៤៥ឆ្នាំ សញ្ជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។
ប្រកាស សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦ ចេញដោយអគ្គសុរិយោដី និងភូមិសាស្ត្រ ដែលមាន ទីតាំងស្ថិតនៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។


សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំស្ដីពីការធ្វើកំណែទម្រង់ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ តាមប្រព័ន្ធវីដេអូពីចម្ងាយ
(ប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំនាយទាហាន ចំណុះបញ្ជាការដ្ឋាន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍រួម ស្ដីពីការធ្វើកំណែទម្រង់ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាព របស់លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។


សុខាភិបាល
តើអ្វីជា ជំងឺផ្តាសសាយ ?
១. និយមន័យ
ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្មេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។


សុខាភិបាល
បំបាត់អាការតឹងច្រមុះដោយវិធីងាយៗ
សុខភាព៖ ដើម្បីបន្ថយអាការតឹងច្រមុះ លោកអ្នកគួរតែយល់ដឹងពីគន្លឹះព្យាបាលងាយៗទាំងអស់នេះ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ និងសម្រួលដល់អាការតឹងច្រមុះដែលរំខានដល់លោកអ្នក។


នយោបាយ
សូមកុំប្រើប្រាស់ scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានគ្រោងរៀបចំនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់-ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនមន្ត្រីមានជំងឺចំនួន ៤រូប
ប៉ៃលិន៖ តំណាងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលប្រគល់ជូនមន្ត្រីនគរបាលមានជំងឺចំនួន ៤រូប កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់កងកម្លាំង។


សន្តិសុខសង្គម
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ប៉ៃលិន ចុះផ្សព្វផ្សាយឣនុក្រឹត្យលេខ០៣ ជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ
(ប៉ៃលិន)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឲ្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ប៉ៃលិន និងអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងការចូលរួមថែរក្សាសន្តិសុខសង្គម នៅតាមមូលដ្ឋានផ្ទាល់ និងជាមួយការធ្វើបច្ចុប្បន្នភាព និងបំពេញប្រវត្តិរូបជូន គ្រួសារឣតីតយុទ្ធជន និវត្តជន ជនពិការ នៅភូមិឣូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៤គ្រួសារផងដែរ។


ការអភិវឌ្ឍ
ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងសកម្ម
(ប៉ៃលិន)៖ ដើម្បីធានាបាននូវគុណភាពផ្លូវ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារជួសជុល ថែទាំខួប និងថែទាំប្រចាំលើបណ្តាញផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

