ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧
ខេត្តស្ទឹងត្រែង៖ នៅសាលាខេត្ត ស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែង(កម្ពុជា) ជាមួយគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តហ្សាឡាយ(វៀតណាម) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងចុះហត្ថលេខាលើកំណត់កំណត់ហេតុកិច្ចសហប្រតិបត្តិការរុករក គាស់កាយ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧។


ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យ និងវាយតម្លៃការដ្ឋានសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី១ សម្រេចបាន៤០% នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំ និងសម្របសម្រួលដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្គត់ផ្គង់ទឹកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះបេសកកម្មរួមគ្នាក្នុងការត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដំណាក់កាលទី១ ដែលសម្រេចបានលទ្ធផល ៤០% ក្រោមថវិកាកម្មវិធីឆ្នាំ២០២៦។


សុខាភិបាល
អាជ្ញាធរស្រុកសេសាន ចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ជំងឺគ្រុនឈាម និងអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានដឹកនាំអាជ្ញាធរ ភូមិ ឃុំ ធ្វើយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ជំងឺគ្រុនឈាម និងអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជូនបងប្អូនប្រជាពលរដ្ឋ ដោយមានការចូលរួមពីប្រធានមណ្ឌលសុភាព មេឃុំ មេភូមិ កងកម្លាំងទាំងបីប្រភេទ យុវជន ស.ស.យ.ក ស្រុក លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ៧៤នាក់ នៅស្រុកសេសាន
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន នាព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល លើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់សិស្សថ្នាក់ទី១២ ចំនួន ៧៤នាក់ មកពីវិទ្យាល័យច្រប់ និងវិទ្យាល័យសេសានសុវត្ថិភាព ដើម្បីត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តស្ទឹងត្រែង ណែនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ឱ្យផ្អាកជាបណ្តោះអាសន្នសំណង់មិនទាន់មានច្បាប់ និងជំរុញមន្រ្តីរាជការ ត្រូវធ្វើជាគំរូ ក្នុងការ បំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ មុននឹងអនុវត្តចំពោះប្រជាពលរដ្ឋ
ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត គួរតែអនុវត្តការផ្អាកជាបណ្តោះអាសន្នចំពោះសំណង់រឹងណា ដែលត្រូវបានរកឃើញថាមិនទាន់មានការសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ ដោយតម្រូវឱ្យម្ចាស់សំណង់ទៅបំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ជាមុនសិន មុននឹងអនុញ្ញាតឱ្យបន្តការសាងសង់។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សរ សុពុត្រា ណែនាំឲ្យរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រៀមលក្ខណៈបំរុងរួចរាល ដើម្បីឆ្លើយតប គ្រោះមហន្តរាយ ជាពិសេសទឹកជំនន់ក្នុងរដូវវស្សា
ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានធ្វើការណែនាំ និងជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈបំរុងឲ្យបានរួចរាល់ សម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសគឺគ្រោះទឹកជំនន់ទឹកភ្លៀង ដែលអាចកើតមានក្នុងរដូវវស្សានេះ ដើម្បីធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។


ការអភិវឌ្ឍ
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បន្តចុះពិនិត្យវឌ្ឍនភាពការងារស្តារស្រះ និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នៅរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារសាងសង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
គម្រោង “យើងរួមគ្នា” របស់អង្គការ ADRA កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ស្រែក្រសាំង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ អង្គការអាដ្រា កម្ពុជា (ADRA Cambodia) ក្រោមគម្រោង “យើងរួមគ្នា” សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ស្រែក្រសាំង ស្ថិតក្នុងឃុំ ស្រែក្រសាំងងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
គម្រោង “យើងរួមគ្នា” របស់អង្គការ ADRA កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ច្រប់
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ អង្គការអាដ្រា កម្ពុជា (ADRA Cambodia) ក្រោមគម្រោង “យើងរួមគ្នា” សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធទិវារំលឹកគុណឪពុកម្តាយ នៅអនុវិទ្យាល័យ ច្រប់ ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង . នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ សម្រាប់អ្នកកំពុងបម្រើសេវាកម្មនាំភ្ញៀវទេសចរនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនស្តង់ដារការបម្រើភ្ញៀវទេសចរ ឱ្យស្របតាមស្តង់ដារជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែង ពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩
ស្ទឹងត្រែង៖ កាលពីថ្ងៃថ្មីៗនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត សម្រាប់រយៈពេល ៣ ឆ្នាំ (២០២៧-២០២៩) និងការរៀបចំគម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។


សកម្មភាពអាជ្ញាធរ
ក្រុមការងារថ្នាលយុវជន កម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែង បន្តនាំយកអំណោយរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិតពេជ ចន្ទ័មុន្នី ហ៊ុន ម៉ាណែត ប្រគល់ ជូន ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតចំនួន២គ្រួសារ ក្នុងស្រុកសេសាន និង ក្រុងស្ទឹងត្រែង
ស្ទឹងត្រែង . ដោយតាមការចង្អុលបង្ហាញពី ឯកឧត្តម ផេង
គឹមស៊្រុន . លោក រីន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល និង លោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២៦ លោក វង្ស សុភី ប្រធានកិត្តិយស និងលោក ឆោម សម្បត្តិពេជ្រ ប្រធានប្រតិបត្តិ សមាគមថ្នាលយុវជនកម្ពុជា សាខាខេត្តស្ទឹងត្រែង បានសហការ ជាមួយអាជ្ញាធរ មូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទ័មុន្នី ហ៊ុន ម៉ាណែត ប្រគល់ ជូន ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតចំនួន២គ្រួសារ តាមរយះ ឯកឧត្តម ផេង គឹមស៊្រុន។


អប់រំ និងកីឡា
អនុវិទ្យាល័យ អូរឬស្សីកណ្តាល ប្រារព្វទិវារំលឹកគុណលោកឪពុកអ្នកម្តាយ គាំទ្រដោយអង្គការអាដ្រា កម្ពុជា នៃគម្រោងយើងរួមគ្នា
នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យ អូរឬស្សីកណ្តាល ស្ថិតនៅឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានប្រារព្វទិវារំលឹកគុណលោកឪពុកអ្នកម្តាយ ដែលមានអង្គការអាដ្រា កម្ពុជា នៃគម្រោងយើងរួមគ្នា សហការ ជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង។

