ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីជំនាញ បើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តមណ្ឌលគិរី និងលោកស្រី កែវ សារឿន អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំKN&N Resort ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក គីម សុវណ្ណស៊ីឌេត អនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ប្រធានមន្ទីរសង្គមកិច្ចខេត្ត តំណាងអង្គការដៃគូ សមាជិក សមាជិកាគណៈកម្មការក្រុង-ស្រុក ឃុំ-សង្កាត់ទាំង២១ នៅក្នុងខេត្ត។


សន្តិសុខសង្គម
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រតនា អភិបាលខេត្តស្តីទី តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៊ុណ្ណា អគ្គលេខាធិការរង អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបជាង ៥០០នាក់ នៅសាលប្រជុំសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំតម្រង់ទិសលើការផលិតបទយកការណ៍ ស្តីពីគោលនយោបាយអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល
ប៉ៃលិន៖ ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ដឹកនាំដោយលោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណៈមតិ បានអញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសតាមរយៈប្រព័ន្ធវីដេអូ Zoom ជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទទួលបាននូវការណែនាំ និងទិសដៅការងារសំខាន់ៗ ក្នុងការផលិតបទយកការណ៍ព័ត៌មានឆ្លុះបញ្ចាំងពីគោលនយោបាយអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជា។


សន្តិសុខសង្គម
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីគ្រឿងញៀន ត្រូវបានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បន្តការផ្សព្វផ្សាយ ដល់តាមមូលដ្ឋានប្រជាពលរដ្ឋ
(ប៉ៃលិន)៖ ដោយមានការយកចិត្តទុកដាក់ ពីលោកជំទាវបណ្ឌិត បាន ស្រីម៉ុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ សាវុធ នាយករងរដ្ឋបាលខេត្ត តំណាងលោក សោ សុវណ្ណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានដឹកនាំក្រុមលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីគ្រឿងញៀន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៃភូមិអណ្តូងថ្ម និងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីឱ្យពួកគាត់ មានការយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យល់ដឹងអំពីសុវត្ថិភាព ក្នុងការបើកបរ ព្រមទាំងការផ្សព្វផ្សាយអំពីច្បាប់គ្រឿងញៀន និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃគ្រឿងញៀន ចំពោះសុខភាព គ្រួសារ និងសង្គមជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី KAPEA SCAM ដើម្បី ការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ចាម៖ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ឲ្យទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) ផ្លូវការ ដែលមានឈ្មោះថា (KAPEA SCAM) ដើម្បីការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។


សិល្បៈនិងវប្បធម៌
រូបសំណាកសិល្បការិនីជំនាន់ដើមចំនួន៣រូប ត្រូវបានធ្វើពិធីបើកស្បៃ ដាក់បង្ហាញដល់សាធារណៈជន នៅបរិវេណសួនសិល្បៈ ក្នុងការលើកតម្កើងនូវស្នាដៃ និងតម្លៃសិល្បៈខ្មែរកាន់តែលេចធ្លោថែមទៀត សម្រាប់ខេត្តបាត់ដំបង
បាត់ដំបង៖ សិល្បការិនីជំនាន់ដើមចំនួន៣រូប រួមមានរូបសំណាកលោកស្រី រស់ សេរីសុទ្ធា, លោកស្រី ប៉ែន រ៉ន និងលោកស្រី ហួយ មាស ត្រូវបានធ្វើពិធីបើកស្បៃដាក់បង្ហាញដល់សាធារណៈជន នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបង ក្នុងការលើកតម្កើងនូវស្នាដៃ និងតម្លៃសិល្បៈខ្មែរកាន់តែលេចធ្លោថែមទៀត សម្រាប់ខេត្តបាត់ដំបង ដោយមានការអញ្ជើញជាអធិបតីភាព ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


សុខាភិបាល
តើជម្ងឺស្ទះឫដាច់សរសៃឈាមក្នុងខួរក្បាល ឬStroke មានរោគសញ្ញាដូចម្ដេច?
ជំងឺស្ទះ ឫដាច់សរសៃឈាមខួរក្បាល (Stroke) ជាជំងឺបន្ទាន់ដែលអាចបណ្តាលឱ្យពិការភាពធ្ងន់ធ្ងរ ឬស្លាប់បាន។ ការការពារគឺសំខាន់ ប៉ុន្តែប្រសិនបើមានរោគសញ្ញាកើតឡើង ត្រូវទៅមន្ទីរពេទ្យ ភ្លាមៗ មិនត្រូវរង់ចាំឱ្យបាត់ដោយខ្លួនឯងទេ។ ខាងក្រោមនេះជាការពន្យល់លម្អិតអំពីការការពារ ការព្យាបាល និងការថែទាំ។


ការអភិវឌ្ឍ
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមជួសជួលទប់ច្រាំងទន្លេប្រវែង ១.៥០០ ម៉ែត្រ ក្នុងស្រុកចំនួន ៣ ដើម្បីការពារការបាក់ស្រុត
(កំពង់ចាម) ៖ អាជ្ញាធរខេត្តកំពង់ចាម កំពុងរៀបចំផែនការអន្តរាគមន៍បន្ទាន់ ដើម្បីជួសជួល និងទប់ច្រាំងទន្លេប្រវែង ១.៥០០ ម៉ែត្រ ក្នុងស្រុកចំនួន ៣ ដែលកំពុងប្រឈមនឹងការបាក់ស្រុតធ្ងន់ធ្ងរ ដើម្បីការពារសុវត្ថិភាពផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ការរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០
(កំពង់ចាម)៖ លោក ខ្លូច ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដំណើរការរៀបចំផែនការ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ គឺជាជំហានដ៏សំខាន់ក្នុងការទ្រទ្រង់ដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ជាតិរយៈពេលវែង។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក-ឃុំ នៅសាលាស្រុក ចំការលើ ។


សន្តិសុខសង្គម
អាជ្ញាធរក្រុងប៉ៃលិន ចុះអប់រំផ្សព្វផ្សាយស្តីពីការបង្ការការឆបោកតាមអនឡាញ និងការងារសន្តិសុខ-សង្គម ជូនពលរដ្ឋភូមិអូរពឺត
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ទួលល្វា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ និងគោលនយោបាយសំខាន់ៗជូនប្រជាពលរដ្ឋភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមការដឹកនាំដោយលោក ឃឹម ប៉េងចុង អភិបាលរងក្រុងប៉ៃលិន។ ពិធីនេះមានការចូលរួមពីសំណាក់លោកមេភូមិ អនុភូមិ សមាជិកភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៥៦នាក់ (ស្ត្រី ២៩នាក់)។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកបាធាយ
កំពង់ចាម៖នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុកនិងឃុំ នៅស្រុកបាធាយ ដោយមានការចូលរួមពី លោក ចេង រត្ន ប្រធានក្រុមប្រឹក្សាស្រុក លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកបាធាយ លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីជាមេឃុំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាដើម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋទាញយកកម្មវិធី "Kapea Scams" ដើម្បីការពារខ្លួន និងរាយការណ៍ពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ឱ្យរួមគ្នាទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «Kapea Scams» ដើម្បីជួយតាមដាន ការពារ និងរាយការណ៍អំពីសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងតែកើតមានឡើងនាពេលបច្ចុប្បន្ន។


នយោបាយ
ថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
មានចំណុចមួយនៅក្នុងការបកស្រាយរបស់ប្រធាន JIC ត្រូវបានសារព័ត៌មានថៃ Thaiger បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះ ដែលគួរឱ្យកត់សម្គាល់ និងមានសារៈសំខាន់ខ្លាំងចំពោះការយល់ដឹងអំពីបទឈប់បាញ់ និងបញ្ហាព្រំដែនកម្ពុជា–ថៃ។ លោកបានសង្កត់ធ្ងន់ថា «កិច្ចព្រមព្រៀងបានបញ្ជាក់ថា ទីតាំងឈរជើងរបស់កងទ័ព មិនត្រូវមានឥទ្ធិពលលើការវាស់វែង ឬការកំណត់ខណ្ឌសីមាព្រំដែនអន្តរជាតិឡើយ ហើយការងារកំណត់ព្រំដែនត្រូវបន្តតាមរយៈយន្តការ JBC»។ កាន់តែសំខាន់ លោកបានពន្យល់ថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មីទេ ហើយខ្សែដែលកងទ័ពកំពុងឈរជើង មិនត្រូវចាត់ទុកជាខ្សែព្រំដែនថ្មីឡើយ»។

