ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដមអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភីនៃបណ្ឌិត្យសភានគរបាលកម្ពុជា
គោលបំណងសំខាន់នៃពិធីគឺ ប្រកាសបិទវគ្គបណ្ដុះបណ្ដាល ប្រគល់វិញ្ញាបនបត្រសិក្សា និងផ្តល់អនុសាសន៍ តម្រង់ទិស ដើម្បីឱ្យមន្ត្រីជ័យលាភីទាំងអស់យកចំណេះដឹង ជំនាញ និងក្រមសីលធម៌ដែលទទួលបានពីការបណ្តុះបណ្តាល ទៅប្រកបការងារបម្រើជាតិ សន្តិសុខសង្គម និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»
ត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីបង្គោលរេដបូកជាតិ និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»។


អប់រំ និងកីឡា
ឯកឧត្តម ជា លីសែ៖ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានយកចិត្តទុកដាក់ផលិតមាតិកាព័ត៌មានផ្តោតលើយុវជន
ប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន នាពេលកន្លងទៅ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន បានណែនាំអោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន យកចិត្តទុកដាក់លើការផលិតមាតិកាព័ត៌មាន ដោយផ្តោតលើការងារ និងសតិអារម្មណ៍របស់យុវជន ព្រោះយុវជន គឺជាកម្លាំងស្នូលនៅក្នុងសង្គម និងងាយទទួលរងនូវឥទ្ធិពលព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ បោកបញ្ឆោត ដែលអាចនឹងពង្វក់ស្មារតីរបស់យុវជនយើង។


សុខាភិបាល
អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាកសិករនាំយកគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លង ដោយឥតគិតថ្លៃ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់ប្រជាកសិករគ្រប់ក្រុមគ្រួសារដែលចិញ្ចឹមសត្វគោ-ក្របី ឱ្យនាំយកសត្វពាហនៈរបស់ខ្លួនមកចាក់ថ្នាំបង្ការការពារជំងឺផ្សេងៗ ដើម្បីជៀសវាងការផ្ទុះឡើង និងរីករាលដាលនៃជំងឺឆ្លងនៅក្នុងមូលដ្ឋាន ដោយយុទ្ធនាការនេះត្រូវបានផ្តល់ជូនដោយមន្ត្រីជំនាញ ដោយមិនគិតថ្លៃសេវាឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាពនៃការតុបតែងលម្អរនៅរង្វង់មូលអូរច្រា ។
រង្វង់មូលព្រះវិណ្ណុដៃប្រំបី (រង្វង់មូលវត្តអូរច្រា) គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តប៉ៃលិន ស្ថិតនៅលើផ្លូវជាតិលេខ ៥៧ ចំណុចផ្លូវបំបែកជាបួន វត្តអូច្រា ស្តិក្នុងភូមិអូច្រា សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សកម្មភាពមន្ទីរព័ត៌មាន
សិស្សានុសិស្សជាង ១,០០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម ប្ដេជ្ញាចិត្តរួមគ្នា«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»
(កំពង់ចាម) ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ សិស្សានុសិស្សជាង ១,០០០នាក់ បានរួមគ្នាប្រកាសប្ដេជ្ញាចិត្តថា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No To Fake News)ដើម្បីរួមចំណែកកសាងបរិយាកាសសង្គមឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន២០.២៨១នាក់ ទៀត ក្នុងនោះស្ត្រី១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ ពីភូមិករ និងផ្ទះសំបែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូល ជាធរមាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហែម សុវត្ថិ អញ្ជើញដឹកនាំសហការី ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ចំនួន ៥ វត្ត នៅវត្តពោធិរិទ្ធិ ឃុំកោះសូទិន
កំពង់ចាម៖ ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកោះសូទិន នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ៥ វត្ត ដែលបានប្រារព្ធធ្វើឡើងនៅវត្តពោធិរិទ្ធិ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។


ទេសចរណ៍
លោកស្រីអភិបាលរងខេត្ត ផ្ដល់អនុសាសន៍គន្លឹះ ៦ចំណុច ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលហូកា (HoKa) លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច» នៅសណ្ឋាគារ LBN ក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ គ្រូបង្គោល និងសិក្ខាកាមសរុប ១៣០នាក់ (ស្រី ៦៤នាក់)។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។


សន្ទនាមតិ
ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋសង្កាត់អូរម៉ាល់
ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋសង្កាត់អូរម៉ាល់


សកម្មភាពមន្ទីរព័ត៌មាន
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ផ្ដាំផ្ញើឲ្យយុវជនអ្នកប្រើប្រាស់បណ្ដាញសង្គម រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ
(កំពង់ចាម)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានធ្វើផ្ដាំផ្ញើឲ្យយុវជន ជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មាន ដើម្បីរួមគ្នាកសាងបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។


នយោបាយ
វេទិកា ពិភាក្សាជាមួយយុវជន គណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលជាខេត្តគោលដៅទី២៤
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល វេទិកា «ពិភាក្សាជាមួយយុវជន» ខេត្តគោលដៅទី២៤ ត្រូវបានរៀបចំឡើងយ៉ាងផុសផុល ដោយមានការចូលរួមពីសមាជិកយុវជនប្រមាណ ១,២២១ នាក់ ។

