ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាពនៃការតុបតែងលម្អរនៅរង្វង់មូលអូរច្រា ។
រង្វង់មូលព្រះវិណ្ណុដៃប្រំបី (រង្វង់មូលវត្តអូរច្រា) គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តប៉ៃលិន ស្ថិតនៅលើផ្លូវជាតិលេខ ៥៧ ចំណុចផ្លូវបំបែកជាបួន វត្តអូច្រា ស្តិក្នុងភូមិអូច្រា សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សកម្មភាពមន្ទីរព័ត៌មាន
សិស្សានុសិស្សជាង ១,០០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម ប្ដេជ្ញាចិត្តរួមគ្នា«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»
(កំពង់ចាម) ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ សិស្សានុសិស្សជាង ១,០០០នាក់ បានរួមគ្នាប្រកាសប្ដេជ្ញាចិត្តថា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No To Fake News)ដើម្បីរួមចំណែកកសាងបរិយាកាសសង្គមឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន២០.២៨១នាក់ ទៀត ក្នុងនោះស្ត្រី១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ ពីភូមិករ និងផ្ទះសំបែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូល ជាធរមាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហែម សុវត្ថិ អញ្ជើញដឹកនាំសហការី ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ចំនួន ៥ វត្ត នៅវត្តពោធិរិទ្ធិ ឃុំកោះសូទិន
កំពង់ចាម៖ ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកោះសូទិន នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ៥ វត្ត ដែលបានប្រារព្ធធ្វើឡើងនៅវត្តពោធិរិទ្ធិ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។


ទេសចរណ៍
លោកស្រីអភិបាលរងខេត្ត ផ្ដល់អនុសាសន៍គន្លឹះ ៦ចំណុច ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលហូកា (HoKa) លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច» នៅសណ្ឋាគារ LBN ក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ គ្រូបង្គោល និងសិក្ខាកាមសរុប ១៣០នាក់ (ស្រី ៦៤នាក់)។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។


សន្ទនាមតិ
ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋសង្កាត់អូរម៉ាល់
ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋសង្កាត់អូរម៉ាល់


សកម្មភាពមន្ទីរព័ត៌មាន
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ផ្ដាំផ្ញើឲ្យយុវជនអ្នកប្រើប្រាស់បណ្ដាញសង្គម រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ
(កំពង់ចាម)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានធ្វើផ្ដាំផ្ញើឲ្យយុវជន ជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មាន ដើម្បីរួមគ្នាកសាងបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។


នយោបាយ
វេទិកា ពិភាក្សាជាមួយយុវជន គណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលជាខេត្តគោលដៅទី២៤
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល វេទិកា «ពិភាក្សាជាមួយយុវជន» ខេត្តគោលដៅទី២៤ ត្រូវបានរៀបចំឡើងយ៉ាងផុសផុល ដោយមានការចូលរួមពីសមាជិកយុវជនប្រមាណ ១,២២១ នាក់ ។


ពាណិជ្ជកម្ម
សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង
សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។


ព័ត៌មាន
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើ "គម្រោងជំនួយសន្តិសុខផ្លូវការសម្រាប់ព្រះរាជាណាចក្រកម្ពុជា"
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើ "គម្រោងជំនួយសន្តិសុខផ្លូវការសម្រាប់ព្រះរាជាណាចក្រកម្ពុជា"


ការអភិវឌ្ឍ
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិលជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ, ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

