
លោកជំទាវ ប្រធានាធិបតីប៊ុលហ្គារី អញ្ជើញ ទស្សនាទិដ្ឋភាព ទូទៅ នៅផ្លូវថ្មើរជើងចតុមុខ
ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញ កំពុងបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានសុវត្ថិភាពពេញលេញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្ដែងលោកជំទាវ Iliana Malinova Iotova ប្រធានាធិបតីប៊ុលហ្គារី រួមជាមួយសហការី បានចំណាយពេលដ៏មានតម្លៃ អញ្ជើញទស្សនាទិដ្ឋភាពទូទៅនៅតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ នាពេលរាត្រីដ៏រស់រវើកមួយនេះ កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។








