ក្រសួងអប់រំ បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ការរៀបចំប្រកួតគុនខ្មែរខុសច្បាប់ដែលឱ្យកុមារចូលរួមវាយតប់គ្នានៅខេត្តព្រៃវែង

ក្រសួងអប់រំ បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ការរៀបចំប្រកួតគុនខ្មែរខុសច្បាប់ដែលឱ្យកុមារចូលរួមវាយតប់គ្នានៅខេត្តព្រៃវែង

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលអនុញ្ញាតឱ្យកុមារ និងអនីតិជនចូលរួមប្រកួតដោយគ្មានការអនុញ្ញាតពីសហព័ន្ធ ដែលសកម្មភាពនេះអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសុខភាពរបស់ពួកគេ។ ការចេញសេចក្តីប្រកាសរបស់ក្រសួងនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរនៅវត្តមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយលោក មាស ម៉ើ ដែលក្រសួងបានបញ្ជាក់ថា មានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។

ព័ត៌មានពាក់ព័ន្ធ

ការប្រឡងបាក់ឌុប ឆ្នាំ២០២៦ ទូទាំងប្រទេស ចាប់ផ្តើមដំណើរការជាផ្លូវការ ដោយមានបេក្ខជនជាង ១៥ម៉ឺននាក់
អប់រំ និងកីឡា
ការប្រឡងបាក់ឌុប ឆ្នាំ២០២៦ ទូទាំងប្រទេស ចាប់ផ្តើមដំណើរការជាផ្លូវការ ដោយមានបេក្ខជនជាង ១៥ម៉ឺននាក់
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១០ ខែសីហា នៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេស។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
អនុរក្សរឹតបន្តឹងការឆែកឆេរបេក្ខជនប្រឡងបាក់ឌុបយ៉ាងម៉ត់ចត់ ដើម្បីធានាតម្លាភាព និងយុត្តិធម៌
អប់រំ និងកីឡា
អនុរក្សរឹតបន្តឹងការឆែកឆេរបេក្ខជនប្រឡងបាក់ឌុបយ៉ាងម៉ត់ចត់ ដើម្បីធានាតម្លាភាព និងយុត្តិធម៌
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ បានចាប់ផ្តើមជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយមានការរឹតបន្តឹងវិធានការសន្តិសុខ និងការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នៅតាមមណ្ឌលប្រឡងនានា ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត

ព័ត៌មានថ្មីៗ

មោទកភាពជាតិ! គំរូប្រាសាទព្រះវិហារ តាមាន់ និងតាក្របី ត្រូវបានដាក់តាំងបង្ហាញក្នុង «ភូមិហ្វ្រង់កូហ្វូនី» ខណៈសម្តេចធិបតី និងលោកជំទាវ នឹងអញ្ជើញបើកជាផ្លូវការនៅព្រឹកស្អែក
សកម្មភាពថ្នាក់ដឹកនាំ

មោទកភាពជាតិ! គំរូប្រាសាទព្រះវិហារ តាមាន់ និងតាក្របី ត្រូវបានដាក់តាំងបង្ហាញក្នុង «ភូមិហ្វ្រង់កូហ្វូនី» ខណៈសម្តេចធិបតី និងលោកជំទាវ នឹងអញ្ជើញបើកជាផ្លូវការនៅព្រឹកស្អែក

គំរូគោបុរៈនៃប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ត្រូវបានរៀបចំតាំងបង្ហាញយ៉ាងលេចធ្លោនៅក្នុងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ សិល្បៈស្ថាបត្យកម្ម និងមរតកវប្បធម៌ខ្មែរដល់ភ្ញៀវជាតិ និងអន្តរជាតិ។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ពលរដ្ឋខណ្ឌជ្រោយចង្វារ ថ្លែងអំណរគុណអភិបាលរាជធានីភ្នំពេញ ដែលបានបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ ធានាបានសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន
សកម្មភាពថ្នាក់ដឹកនាំ

ពលរដ្ឋខណ្ឌជ្រោយចង្វារ ថ្លែងអំណរគុណអភិបាលរាជធានីភ្នំពេញ ដែលបានបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ ធានាបានសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន

ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមវេទិកាសាធារណៈនៅខណ្ឌជ្រោយចង្វារ លើកឡើងអំពីវឌ្ឍនភាពថ្មីៗនៅក្នុងមូលដ្ឋានរបស់ខ្លួន តួយ៉ាងប្រជាពលរដ្ឋជាច្រើននាក់ទូទាំងមូលដ្ឋានខណ្ឌបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំបំពាក់អំពូលភ្លើងតាមដងផ្លូវសាធារណៈជាបន្តបន្តាប់ បង្កើតបានភូមិដ្ឋានមានសុវត្ថិភាព ។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន នៅសប្តាហ៍ក្រោយ
សកម្មភាពថ្នាក់ដឹកនាំ

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន នៅសប្តាហ៍ក្រោយ

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធាន AIPA លើកទី៤៧។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ខែតុលា អាជ្ញាធរចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជិត២ម៉ឺនលើក ខណៈក្មេងទំនើងនិងល្បែងស៊ីសងបង្ក្រាបជាង៣០០នាក់
សកម្មភាពអាជ្ញាធរ

ខែតុលា អាជ្ញាធរចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជិត២ម៉ឺនលើក ខណៈក្មេងទំនើងនិងល្បែងស៊ីសងបង្ក្រាបជាង៣០០នាក់

ពេញមួយខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានជិត ២ម៉ឺនលើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង៧២ម៉ឺននាក់។

មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ក្រសួងអប់រំ បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ការរៀបចំប្រកួតគុនខ្មែរខុសច្បាប់ដែលឱ្យកុមារចូលរួមវាយតប់គ្នានៅខេត្តព្រៃវែង - មន្ទីរព័ត៌មានរាជធានីភ្នំពេញ