
អនុរក្សរឹតបន្តឹងការឆែកឆេរបេក្ខជនប្រឡងបាក់ឌុបយ៉ាងម៉ត់ចត់ ដើម្បីធានាតម្លាភាព និងយុត្តិធម៌
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ បានចាប់ផ្តើមជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយមានការរឹតបន្តឹងវិធានការសន្តិសុខ និងការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នៅតាមមណ្ឌលប្រឡងនានា ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។







