
ក្រុមហ៊ុន PTLS ដាក់ឱ្យប្រើប្រាស់សាកល្បងផែស្ងួតតម្លៃយុទ្ធសាស្ត្រនៅខណ្ឌកំបូល ដើម្បីពង្រឹងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូនតាមផ្លូវដែក
ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមហ៊ុន ភីធីអិលអេស ខូអបភើរេសិន ឯ.ក បានពិនិត្យពិភាក្សាសម្រេចជ្រើសរើស ជាជំហានដំបូង យកទីតាំងភូមិកុលក្រស្នារ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើជាផែស្ងួត ដែលមានផ្ទៃដី ៥២៤៤៧ម៉ែត្រការ៉េ និងមានដីបម្រុងទុកប្រមាណ ៥០០០០ ម៉ែត្រការ៉េ សម្រាប់ការពង្រីកបន្ថែម ជាមួយនិងការបំពាក់ទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនទៀត។











